ខ្ញុំបាទឈ្មោះ គង់ រង្សី នាមប៉ាកកា "អ្នកនិពន្ធកម្ពុជា"។ ខ្ញុំបាទកើតនៅរាជធានីភ្នំពេញ ឆ្នាំ១៩៨៥ ។ មានម្ដាយឈ្មោះ សុខ សុភី និងឪពុកឈ្មោះ គង់ សេរី និងមានបងប្អូនបង្កើតចំនួន៥នាក់ ស្រី៤នាក់ ជាកូនទី៣ និងជាកូនប្រុសទោលតែម្នាក់គត់ក្នុងគ្រួសារ។ ខ្ញុំបាទបញ្ចប់ថ្នាក់បាក់ឌុបក្នុងឆ្នាំ២០០៦ នៅវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ខ្ញុំបាទគឺជាអ្នកនិពន្ធកម្ពុជាមួយរូប ដែលកំពុងរស់នៅកូរ៉េខាងត្បូង ផ្ដោតសំខាន់លើជំនាញនិពន្ធផ្នែកអត្ថបទ, សៀវភៅចំណេះដឹង, ទំនុកច្រៀង, បទភ្លេង, ភាពយន្ត និងស្ពតពាណិជ្ជកម្ម។ ក្រៅពីនោះ ខ្ញុំបាទក៏មានការងារផ្សេងៗមួយចំនួនទៀត ជារបស់ខ្លួនផងដែរ។ សូមអរគុណ៕